ទំនុក‌តម្កើង 55:3-7 Khmer Standard Version (KHSV)

3. នៅ​ពេល​ឮ​ពាក្យ​សម្ដី​របស់​ខ្មាំង​សត្រូវនិង​មនុស្ស​ពាល​នាំ​គ្នា​បៀត‌បៀន​ទូលបង្គំ។ពួក​គេ​ធ្វើ​ឲ្យ​ទូលបង្គំ​រង​ទុក្ខ​វេទនាគេ​នាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ​ដោយ​កំហឹង។

4. ទូលបង្គំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំងទូលបង្គំ​ភ័យ​ញាប់‌ញ័រ ខ្លាច​ស្លាប់

5. ទូលបង្គំ​ភ័យ​ខ្លាច និង​រន្ធត់​ចិត្ត​ជា​ខ្លាំងហើយ​ទូលបង្គំ​ព្រឺ‌ព្រួច​ក្នុង​ចិត្ត​ពន់​ប្រមាណ។

6. ទូលបង្គំ​គិត​ថា «ប្រសិន​បើ​ខ្ញុំ​មាន​ស្លាប​ដូច​ព្រាបនោះ​ខ្ញុំ​នឹង​ហើរ​ទៅ​រក​កន្លែង​មួយសម្រាប់​ជ្រក​កោន។

7. ខ្ញុំ​នឹង​ហើរ​ទៅ​យ៉ាង​ឆ្ងាយខ្ញុំ​នឹង​ទៅ​ពួន​នៅ​វាល​រហោ‌ស្ថាន។ - សម្រាក

ទំនុក‌តម្កើង 55