ទំនុក‌តម្កើង 55:2-5 Khmer Standard Version (KHSV)

2. សូម​ទ្រង់​មេត្តា​ព្រះ‌សណ្ដាប់​ទូលបង្គំហើយ​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផងទូលបង្គំ​ខ្វល់​ខ្វាយ ទាំង​តប់‌ប្រមល់និង​ថប់​បារម្ភ​ជា​ខ្លាំង

3. នៅ​ពេល​ឮ​ពាក្យ​សម្ដី​របស់​ខ្មាំង​សត្រូវនិង​មនុស្ស​ពាល​នាំ​គ្នា​បៀត‌បៀន​ទូលបង្គំ។ពួក​គេ​ធ្វើ​ឲ្យ​ទូលបង្គំ​រង​ទុក្ខ​វេទនាគេ​នាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ​ដោយ​កំហឹង។

4. ទូលបង្គំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំងទូលបង្គំ​ភ័យ​ញាប់‌ញ័រ ខ្លាច​ស្លាប់

5. ទូលបង្គំ​ភ័យ​ខ្លាច និង​រន្ធត់​ចិត្ត​ជា​ខ្លាំងហើយ​ទូលបង្គំ​ព្រឺ‌ព្រួច​ក្នុង​ចិត្ត​ពន់​ប្រមាណ។

ទំនុក‌តម្កើង 55