ទំនុក‌តម្កើង 54:1-4 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌ជាម្ចាស់​អើយសូម​សង្គ្រោះ​ទូលបង្គំដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គសូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំដោយ​យល់​ដល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។

2. ឱ​ព្រះ‌ជាម្ចាស់​អើយសូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ​ផង

3. ដ្បិត​ជន​បរទេសលើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំមនុស្ស​ឃោរ‌ឃៅ​ចង់​ដក​ជីវិត​ទូលបង្គំចិត្ត​អ្នក​ទាំង​នោះមិន​រវី‌រវល់​នឹង​ព្រះ‌ជាម្ចាស់​ទេ។ - សម្រាក

4. ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំព្រះ‌អម្ចាស់​នឹង​ការពារ​ជីវិត​ខ្ញុំ។

ទំនុក‌តម្កើង 54