ទំនុក‌តម្កើង 52:6-9 Khmer Standard Version (KHSV)

6. មនុស្ស​សុចរិត​នឹង​ឃើញហើយ​កោត​ខ្លាច​ទៀត​ផងគេ​នាំ​គ្នា​សើច ទាំង​ពោល​ថា:

7. «មើល​អ្នក​នុ៎ះ!គាត់​ពុំ​បាន​យក​ព្រះ‌ជាម្ចាស់​ជា​ទី​ពឹង​ទេគាត់​ទុក​ចិត្ត​លើ​ទ្រព្យ‌សម្បត្តិ​ស្តុក‌ស្តម្ភ​របស់​ខ្លួនហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ មក​ពី​មាន​ល្បិច»។

8. រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់របស់​ព្រះ‌ជាម្ចាស់ប្រៀប​ដូច​ជា​ដើម​អូលីវ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចីខ្ញុំ​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណារបស់​ព្រះ‌ជាម្ចាស់​រហូត​ត​ទៅ។

9. ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ជា‌និច្ចចំពោះ​កិច្ចការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើទូលបង្គំ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌នាម​ព្រះ‌អង្គនៅ​ចំពោះ​មុខ​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស។

ទំនុក‌តម្កើង 52