ទំនុក‌តម្កើង 49:16-20 Khmer Standard Version (KHSV)

16. ពេល​ឃើញ​នរណា​ម្នាក់​ទៅ​ជា​អ្នក​មានហើយ​ឃើញ​ទ្រព្យ‌សម្បត្តិ​ចេះ​តែ​រីក​ចម្រើនកុំ​ភ័យ​ខ្លាច​អី

17. ដ្បិត​ពេល​ស្លាប់​ទៅគេ​ពុំ​អាច​យក​អ្វី​ទៅ​ជា​មួយ​បាន​ទេគឺ​គេ​មិន​អាច​យក​ទ្រព្យ‌សម្បត្តិចុះ​ទៅ​ក្នុង​រណ្ដៅ​ជា​មួយ​ឡើយ។

18. ទោះ​បី​គេ​យល់​ថា ខ្លួន​មាន​សុភមង្គល​ក្នុង​ជីវិត​នេះហើយ​ទោះ​បី​មាន​អ្នក​ដទៃ​កោត​សរសើរដោយ​ឃើញ​គេ​បាន​ចម្រុង‌ចម្រើន​ក៏​ដោយ

19. ក៏​គង់​តែ​គេ​ត្រូវ​ចុះ​ទៅ​ជួប‌ជុំនឹង​ដូនតា​របស់​ខ្លួន ចៀស​មិន​ផុតនៅ​ក្នុង​កន្លែង​ដែល​គេ​ពុំ​អាច​មើលឃើញ​ពន្លឺ​ទៀត​ឡើយ។

20. មនុស្ស​ដែល​មាន​កិត្តិយស​រុងរឿងតែ​មិន​យល់​អ្វី​សោះ​នោះគេ​នឹង​បាត់​បង់​ទៅ​ដូច​សត្វ​តិរច្ឆាន​ដែរ។

ទំនុក‌តម្កើង 49