3. នៅក្នុងបុរីនេះ គេទទួលស្គាល់ថាព្រះជាម្ចាស់ជាកំពែងដ៏រឹងមាំ។
4. ស្ដេចនានាបានលើកគ្នាមកវាយប្រហារភ្នំស៊ីយ៉ូន
5. ពេលគេឃើញក្រុងស៊ីយ៉ូន គេស្ញែងខ្លាចជាខ្លាំងហើយគេនាំគ្នារត់ចេញទៅវិញ ទាំងភ័យតក់ស្លុត
6. ដ្បិតគេភ័យញាប់ញ័រហើយឈឺចុកចាប់ដូចជាស្ត្រីសម្រាលកូន
7. និងដូចជាខ្យល់ព្យុះបក់មកពីទិសបូព៌ាបំបែកនាវាដ៏ធំៗ។
8. យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គឥឡូវនេះ យើងក៏បានឃើញផ្ទាល់នៅក្នុងទីក្រុងរបស់ព្រះអម្ចាស់នៃពិភពទាំងមូលដែលជាព្រះរបស់យើង ព្រះអង្គនឹងការពារក្រុងនេះ ឲ្យបានរឹងមាំរហូតតទៅ។ - សម្រាក
9. ឱព្រះជាម្ចាស់អើយពេលយើងខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះអង្គយើងខ្ញុំរិះគិតអំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។