3. ព្រះអម្ចាស់បីបាច់ថែរក្សាគេនៅពេលគេឈឺធ្ងន់ក្រោកពុំរួចហើយព្រះអង្គប្រោសគេឲ្យមានសុខភាពល្អឡើងវិញ។
4. ខ្ញុំទូលព្រះអម្ចាស់ថា ព្រះអង្គអើយសូមប្រណីមេត្តាទូលបង្គំសូមប្រោសទូលបង្គំឲ្យជាឡើងវិញផងដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។
5. សត្រូវរបស់ទូលបង្គំនាំគ្នានិយាយអាក្រក់ពីទូលបង្គំគេបន់ឲ្យតែទូលបង្គំស្លាប់គេបន់ឲ្យតែឈ្មោះទូលបង្គំសាបសូន្យទៅ។
6. អស់អ្នកដែលមកសួរសុខទុក្ខទូលបង្គំគេមានគំនិតមិនល្អទេគេមកប្រមូលដំណឹងអាក្រក់ រួចចេញទៅវិញទាំងនិយាយបរិហារពីទូលបង្គំ។