11. បើខ្មាំងសត្រូវរបស់ទូលបង្គំគ្មានជ័យជំនះលើទូលបង្គំទេនោះទូលបង្គំនឹងដឹងជាក់ថាព្រះអង្គពិតជាគាប់ព្រះហឫទ័យនឹងទូលបង្គំមែន។
12. ព្រះអង្គបានជួយទូលបង្គំដោយប្រោសទូលបង្គំឲ្យជាទាំងស្រុងហើយព្រះអង្គប្រទានឲ្យទូលបង្គំនៅជាមួយព្រះអង្គរហូតតទៅ។
13. សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន! អាម៉ែន!។