7. ចូរស្ងប់ស្ងៀមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ហើយទុកចិត្តលើព្រះអង្គទៅមិនត្រូវចងកំហឹងនឹងអ្នកដែលបានចម្រុងចម្រើននោះឡើយហើយក៏មិនត្រូវចងកំហឹងនឹងមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
8. ចូររំងាប់កំហឹង និងលះបង់ចិត្តក្ដៅក្រហាយនោះចោលទៅកុំចងកំហឹងឡើយ ព្រោះកំហឹងតែងតែបង្កឲ្យមានការអាក្រក់។
9. ព្រះអម្ចាស់នឹងកាត់កាល់អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់តែអស់អ្នកដែលសង្ឃឹមលើព្រះអង្គនឹងទទួលទឹកដីជាមត៌ក។
10. នៅតែបន្តិចទៀតនឹងលែងមានមនុស្សអាក្រក់ទៀតហើយ!ទោះបីអ្នកខំរកមើលកន្លែងដែលគេធ្លាប់នៅក៏មិនឃើញមានអ្វីដែរ។
11. រីឯមនុស្សទន់ទាបវិញគេនឹងទទួលទឹកដីជាមត៌កហើយនឹងបានសប្បាយសុខក្សេមក្សាន្ត។
12. មនុស្សអាក្រក់តែងតែឃុបឃិតប្រឆាំងនឹងមនុស្សសុចរិតទាំងសង្កៀតធ្មេញដាក់មនុស្សសុចរិតទៀតផង
13. ក៏ប៉ុន្តែ ព្រះអម្ចាស់សើចចំអកដាក់មនុស្សអាក្រក់ព្រោះព្រះអង្គជ្រាបថាពេលដែលគេត្រូវវិនាស ជិតមកដល់ហើយ។