ទំនុក‌តម្កើង 36:8-12 Khmer Standard Version (KHSV)

8. ព្រះ‌អង្គ​ប្រទាន​អាហារ​យ៉ាង​បរិបូណ៌ឲ្យ​មនុស្ស​លោក​នៅ​ក្នុងព្រះ‌ដំណាក់​របស់​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មានអំណរ​សប្បាយ​ដ៏​ហូរ‌ហៀរ​ដូច​ទឹក​ទន្លេ។

9. ដ្បិត​ព្រះ‌អង្គ​ជា​ប្រភព​នៃ​ជីវិតហើយ​យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺដោយ‌សារ​ពន្លឺ​របស់​ព្រះ‌អង្គ។

10. សូម​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណាចំពោះ​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌អង្គ​ត​ទៅ​ទៀតហើយ​សម្តែង​ព្រះ‌ហឫទ័យ​សុចរិតចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។

11. សូម​កុំ​ឲ្យ​មនុស្ស​ព្រហើន​កោង​កាចមក​វាយ​ប្រហារ​ទូលបង្គំ​បាន​ឡើយហើយ​ក៏​កុំ​ឲ្យ​មនុស្ស​ពាលមក​បណ្តេញ​ទូលបង្គំ​បាន​ដែរ!

12. មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិតនឹង​ត្រូវ​បរា‌ជ័យ​នៅ​ទី​នេះ ពួក​គេ​ត្រូវ​ដួលហើយ​ងើប​ឡើង​វិញ​ពុំ​រួច​ឡើយ។

ទំនុក‌តម្កើង 36