ទំនុក‌តម្កើង 36:5-8 Khmer Standard Version (KHSV)

5. ឱ​ព្រះ‌អម្ចាស់​អើយ!ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គខ្ពស់​ដល់​អាកាស‌វេហាស៍។

6. ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះ‌អង្គមាន​កំពស់​ដូច​ភ្នំ​ដ៏​ខ្ពស់​បំផុតព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ជ្រៅ​ដូច​មហា‌សាគរ។ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​សង្គ្រោះ​ទាំង​មនុស្ស​លោកទាំង​សត្វ​តិរច្ឆាន!។

7. ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌ហឫទ័យ​មេត្តា‌ករុណារបស់​ព្រះ‌អង្គ មាន​តម្លៃ​ដ៏​លើស‌លប់​បំផុត!មនុស្ស​លោក​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមីរបស់​ព្រះ‌អង្គដូច​កូន​សត្វ​ជ្រក​កោន​ក្រោម​ស្លាប​មេ​វា។

8. ព្រះ‌អង្គ​ប្រទាន​អាហារ​យ៉ាង​បរិបូណ៌ឲ្យ​មនុស្ស​លោក​នៅ​ក្នុងព្រះ‌ដំណាក់​របស់​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មានអំណរ​សប្បាយ​ដ៏​ហូរ‌ហៀរ​ដូច​ទឹក​ទន្លេ។

ទំនុក‌តម្កើង 36