ទំនុក‌តម្កើង 36:1-3 Khmer Standard Version (KHSV)

1. ខ្ញុំ​នឹក​ឃើញ​ពាក្យ​របស់​ជន​ពាលដែល​និយាយ​ក្នុង​ពេល​បះ‌បោរ​ថាមិន​បាច់​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទេ។

2. គេ​បញ្ចើច‌បញ្ចើ​លើក​តម្កើង​ខ្លួន​ឯង​ខ្លាំង​ពេករហូត​មិន​អាច​ទទួល​ស្គាល់​ថា ខ្លួន​មាន​កំហុសគួរ​ឲ្យ​ស្អប់​នោះ​ឡើយ។

3. គេ​ពោល​សុទ្ធ​តែ​ពាក្យ​កុហក​បោក​ប្រាស់គឺ​គេ​លែង​ស្គាល់​ខុស​ស្គាល់​ត្រូវ​ទៀត​ហើយ។

ទំនុក‌តម្កើង 36