ទំនុក‌តម្កើង 30:1-4 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​អើយ!ទូលបង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គព្រោះ​ព្រះ‌អង្គ​បាន​ជួយ​ស្រោច​ស្រង់​ទូលបង្គំព្រះ‌អង្គ​ពុំ​បាន​ទុក​ឲ្យ​ខ្មាំង​សត្រូវយក​រឿង​ទូលបង្គំ​ទៅ​លេង​សើច​ឡើយ។

2. ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ!ទូលបង្គំ​បាន​ស្រែក​អង្វរ​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​ប្រោស​ទូលបង្គំ​ឲ្យ​បាន​ជា។

3. ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​បាន​ស្រង់​ព្រលឹង​ទូលបង្គំចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ទូលបង្គំ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មច្ចុរាជតែ​ព្រះ‌អង្គ​ប្រោស​ទូលបង្គំ​ឲ្យ​រស់​ឡើង​វិញ។

4. អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ​អើយចូរ​ស្មូត្រ​ទំនុក‌តម្កើង​ព្រះ‌អម្ចាស់!ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ!

ទំនុក‌តម្កើង 30