1. ព្រះអម្ចាស់អើយ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើនណាស់!រីឯអ្នកដែលលើកគ្នាប្រឆាំងនឹងទូលបង្គំក៏មានគ្នាច្រើនដែរ!
2. មានមនុស្សជាច្រើនពោលពីទូលបង្គំថា«ព្រះជាម្ចាស់មិនសង្គ្រោះលោកឡើយ!»។ - សម្រាក
3. ក៏ប៉ុន្តែ ព្រះអម្ចាស់អើយព្រះអង្គជាខែលការពារទូលបង្គំព្រះអង្គផ្ដល់សិរីរុងរឿងឲ្យទូលបង្គំនិងប្រោសឲ្យទូលបង្គំងើបមុខឡើងវិញបាន។
4. ខ្ញុំស្រែកដង្ហោយហៅរកព្រះអម្ចាស់យ៉ាងអស់ពីដួងចិត្តហើយព្រះអង្គឆ្លើយតបមកខ្ញុំវិញពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ - សម្រាក
5. ខ្ញុំទំរេត ខ្ញុំទទួលទានដំណេកយ៉ាងស្កប់ស្កល់ហើយខ្ញុំភ្ញាក់ឡើងវិញដ្បិតព្រះអម្ចាស់ជួយគាំទ្រខ្ញុំ។