1. ព្រះអម្ចាស់អើយ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើនណាស់!រីឯអ្នកដែលលើកគ្នាប្រឆាំងនឹងទូលបង្គំក៏មានគ្នាច្រើនដែរ!
2. មានមនុស្សជាច្រើនពោលពីទូលបង្គំថា«ព្រះជាម្ចាស់មិនសង្គ្រោះលោកឡើយ!»។ - សម្រាក
3. ក៏ប៉ុន្តែ ព្រះអម្ចាស់អើយព្រះអង្គជាខែលការពារទូលបង្គំព្រះអង្គផ្ដល់សិរីរុងរឿងឲ្យទូលបង្គំនិងប្រោសឲ្យទូលបង្គំងើបមុខឡើងវិញបាន។