16. មានពួកឆ្កែឡោមព័ទ្ធទូលបង្គំជនទុយ៌សមួយហ្វូងនាំគ្នាក្រវែលជុំវិញទូលបង្គំពួកគេចាក់ទម្លុះដៃជើងទូលបង្គំ។
17. ទូលបង្គំអាចរាប់ឆ្អឹងជំនីរទាំងប៉ុន្មានរបស់ទូលបង្គំបានហើយសត្រូវរបស់ទូលបង្គំនាំគ្នាសម្លក់សម្លឹងមើលទូលបង្គំ។
18. គេយកសម្លៀកបំពាក់ទូលបង្គំទៅចែកគ្នានិងនាំគ្នាចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ។
19. រីឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយសូមកុំនៅឆ្ងាយពីទូលបង្គំឡើយ!ព្រះអង្គជាកម្លាំងនៃទូលបង្គំសូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់ផង!។
20. សូមដោះលែងទូលបង្គំឲ្យរួចផុតពីមុខដាវសូមដោះលែងទូលបង្គំឲ្យរួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ!
21. សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីមាត់សិង្ហនិងរួចផុតពីស្នែងក្របី!ព្រះអង្គឆ្លើយតបមកទូលបង្គំហើយ!។
22. ទូលបង្គំនឹងផ្សព្វផ្សាយអំពីព្រះនាមរបស់ព្រះអង្គឲ្យបងប្អូនទូលបង្គំស្គាល់ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំ។