8. បើព្រះអង្គសុំ យើងនឹងប្រគល់ប្រជាជាតិនានាឲ្យព្រះអង្គទុកជាមត៌កយើងក៏នឹងប្រគល់ផែនដីទាំងមូលឲ្យព្រះអង្គទុកជាកម្មសិទ្ធិដែរ។
9. ព្រះអង្គនឹងបង្ក្រាបពួកគេដោយដំបងដែកហើយព្រះអង្គកម្ទេចគេដូចជាងស្មូនកម្ទេចភាជន៍»
10. ឥឡូវនេះ ស្ដេចទាំងឡាយអើយចូររិះគិតពិចារណាឡើង!អ្នកគ្រប់គ្រងទាំងឡាយនៅលើផែនដីអើយចូរទទួលយកសេចក្ដីអប់រំទៅ!
11. ចូរបម្រើព្រះអម្ចាស់ដោយគោរពកោតខ្លាចចូរត្រេកអរសប្បាយ ទាំងញាប់ញ័រ
12. ចូរក្រាបថ្វាយបង្គំព្រះរាជបុត្រក្រែងព្រះអម្ចាស់ទ្រង់ព្រះពិរោធហើយអ្នករាល់គ្នាត្រូវវិនាសអន្តរាយក្នុងមាគ៌ារបស់អ្នករាល់គ្នាដ្បិតព្រះពិរោធរបស់ព្រះអង្គនឹងឆេះឆួលឡើងយ៉ាងឆាប់ៗ។អ្នកណាជ្រកកោនក្រោមម្លប់បារមីព្រះអង្គអ្នកនោះមានសុភមង្គលហើយ!