41. គេនាំគ្នាស្រែករកជំនួយតែគ្មាននរណាជួយពួកគេសោះគេស្រែកហៅព្រះអម្ចាស់តែព្រះអង្គមិនឆ្លើយតបនឹងពួកគេឡើយ។
42. ទូលបង្គំបានកម្ទេចពួកគេឲ្យហ្មត់ដូចធូលីដីដែលត្រូវខ្យល់ផាត់ទូលបង្គំបានបោសពួកគេដូចភក់ជ្រាំនៅតាមផ្លូវ។
43. ព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីការបះបោររបស់ប្រជាជនហើយតែងតាំងទូលបង្គំឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិនានាប្រជាជនមួយដែលទូលបង្គំមិនស្គាល់បានមកចុះចូលនឹងទូលបង្គំ។
44. ជនបរទេសនាំគ្នាស្ដាប់បង្គាប់ទូលបង្គំហើយពេលទូលបង្គំនិយាយតែមួយម៉ាត់គេក៏ធ្វើតាមភ្លាម។
45. ជនបរទេសបាក់ទឹកចិត្តហើយចេញពីទីជម្រករបស់គេមកទាំងភ័យញាប់ញ័រ។
46. ជយោព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអង្គដែលជាថ្មដារបស់ទូលបង្គំ!សូមលើកតម្កើងព្រះជាម្ចាស់ដែលបានសង្គ្រោះទូលបង្គំ!