ទំនុក‌តម្កើង 16:8-11 Khmer Standard Version (KHSV)

8. ទូលបង្គំ​នឹក​ដល់​ព្រះ‌អម្ចាស់ដែល​ស្ថិត​នៅ​ខាង​មុខ​ទូលបង្គំ​ជា‌និច្ចដោយ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំទូលបង្គំ​នឹង​មិន​ភ័យ​ខ្លាច​សោះ​ឡើយ។

9. ហេតុ​នេះ​ហើយ​បាន​ចិត្ត​ទូលបង្គំ​រីក‌រាយវិញ្ញាណ​ទូលបង្គំ​ត្រេក​អរ​ដ៏​លើស‌លប់ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំក៏​បាន​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ។

10. ដ្បិត​ព្រះ‌អង្គ​នឹង​មិន​បោះ​បង់​ព្រលឹងទូលបង្គំ​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយហើយ​ព្រះ‌អង្គ​ក៏​មិន​បណ្តោយ​ឲ្យ​សពអ្នក​បម្រើ​របស់​ព្រះ‌អង្គ​ត្រូវ​រលួយ​ដែរ។

11. ព្រះ‌អង្គ​បង្ហាញ​ទូលបង្គំ​ឲ្យ​ស្គាល់​ផ្លូវឆ្ពោះ​ទៅ​កាន់​ជីវិត។ដោយ​ព្រះ‌អង្គ​នៅ​ជា​មួយទូលបង្គំ​មាន​អំណរ​ដ៏​បរិបូណ៌ហើយ​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គទូលបង្គំ​ក៏​រីក‌រាយ​អស់‌កល្ប​ជា‌និច្ច​ដែរ។

ទំនុក‌តម្កើង 16