5. ក្រៅពីព្រះអម្ចាស់ ទូលបង្គំគ្មានចំណែកមត៌កអ្វីទេព្រះអង្គប្រទានអ្វីៗទាំងអស់ដែលទូលបង្គំត្រូវការអនាគតរបស់ទូលបង្គំស្ថិតនៅលើព្រះអង្គ។
6. ព្រះអង្គប្រទានចំណែកដ៏ល្អវិសេសក្រៃលែងមកទូលបង្គំគឺជាកេរមត៌កល្អប្រសើរបំផុតសម្រាប់ទូលបង្គំ។
7. ទូលបង្គំសរសើរតម្កើងព្រះអម្ចាស់ព្រោះព្រះអង្គផ្ដល់យោបល់ដល់ទូលបង្គំសូម្បីតែនៅពេលយប់ក៏មនសិការរបស់ទូលបង្គំដាស់តឿនទូលបង្គំដែរ។
8. ទូលបង្គំនឹកដល់ព្រះអម្ចាស់ដែលស្ថិតនៅខាងមុខទូលបង្គំជានិច្ចដោយព្រះអង្គគង់នៅខាងស្ដាំទូលបង្គំទូលបង្គំនឹងមិនភ័យខ្លាចសោះឡើយ។
9. ហេតុនេះហើយបានចិត្តទូលបង្គំរីករាយវិញ្ញាណទូលបង្គំត្រេកអរដ៏លើសលប់ហើយសូម្បីតែរូបកាយរបស់ទូលបង្គំក៏បានសម្រាកដោយសេចក្ដីសង្ឃឹមដែរ។