11. តែព្រះអង្គគាប់ព្រះហឫទ័យនឹងអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គគឺអស់អ្នកដែលផ្ញើជីវិតលើព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
12. ក្រុងយេរូសាឡឹមអើយចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់!ក្រុងស៊ីយ៉ូនអើយចូរសរសើរតម្កើងព្រះរបស់អ្នក!
13. ដ្បិតព្រះអង្គការពារនិងពង្រឹងអ្នកឲ្យមានសន្តិសុខព្រះអង្គនឹងប្រទានពរដល់ប្រជាជនដែលរស់នៅក្នុងទីក្រុង។
14. ព្រះអង្គប្រទានឲ្យទឹកដីអ្នកមានសន្តិភាពព្រះអង្គប្រទានឲ្យអ្នកមានស្រូវដ៏ល្អៗយ៉ាងបរិបូណ៌