5. ព្រមទាំងរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿងរបស់ព្រះអង្គផង។ទូលបង្គំនឹងសញ្ជឹងគិតពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ។
6. គេនឹងរៀបរាប់អំពីឫទ្ធានុភាពដ៏គួរឲ្យស្ញែងខ្លាចរបស់ព្រះអង្គហើយទូលបង្គំក៏នឹងថ្លែងអំពីភាពឧត្តុង្គឧត្ដមរបស់ព្រះអង្គដែរ។
7. គេនឹងរំឭកឡើងវិញនូវព្រះហឫទ័យសប្បុរសដ៏លើសលប់របស់ព្រះអង្គគេនឹងប្រកាសអំពីសេចក្ដីសុចរិតរបស់ព្រះអង្គដោយអំណរ។
8. ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណា។
9. ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសចំពោះមនុស្សទាំងអស់ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់សត្វលោកទាំងអស់ដែលព្រះអង្គបានបង្កើតមក។
10. ឱព្រះអម្ចាស់អើយ សត្វលោកដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាលើកតម្កើងព្រះអង្គហើយប្រជាជនរបស់ព្រះអង្គក៏នឹងនាំគ្នាសរសើរតម្កើងព្រះអង្គដែរ។