ទំនុក‌តម្កើង 144:1-3 Khmer Standard Version (KHSV)

1. សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំព្រះ‌អង្គ​បង្រៀន​ខ្ញុំ​អំពី​យុទ្ធ‌សាស្ត្រហើយ​ហ្វឹក‌ហ្វឺន​ខ្ញុំ​ដើម្បី​ធ្វើ​សឹក។

2. ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាចំពោះ​ខ្ញុំ ព្រះ‌អង្គ​ជួយ​ការពារ​ខ្ញុំព្រះ‌អង្គ​ជា​ទី​ជម្រក​ដ៏​រឹង‌មាំ​របស់​ខ្ញុំព្រះ‌អង្គ​រំដោះ​ខ្ញុំព្រះ‌អង្គ​ជា​ខែល​ការពារ​ខ្ញុំខ្ញុំ​តែង​មក​ជ្រក​កោន​នឹង​ព្រះ‌អង្គ​ជា‌និច្ចព្រះ‌អង្គ​ប្រគល់​ប្រជា‌ជាតិ​នានា​មក​ក្រោមអំណាច​របស់​ខ្ញុំ

3. ឱ​ព្រះ‌អម្ចាស់​អើយ តើ​មនុស្ស​ជា​អ្វី​បាន​ជា​ព្រះ‌អង្គយក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​ដូច្នេះ?តើ​មនុស្ស​លោក​ជា​អ្វីបាន​ជា​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ​ដូច្នេះ?

ទំនុក‌តម្កើង 144