1. មនុស្សល្ងីល្ងើគិតក្នុងចិត្តថា«គ្មានព្រះជាម្ចាស់ទាល់តែសោះ!»គេនាំគ្នាប្រព្រឹត្តអំពើថោកទាបនិងកិច្ចការផ្សេងៗគួរឲ្យស្អប់ខ្ពើមគឺគ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។
2. ព្រះអម្ចាស់ទតពីស្ថានបរមសុខមកពិនិត្យមើលមនុស្សលោកព្រះអង្គរកមើល ក្រែងលោមាននរណាម្នាក់ដឹងខុសត្រូវ ហើយស្វែងរកព្រះជាម្ចាស់។
3. ក៏ប៉ុន្តែ មនុស្សគ្រប់ៗរូបបានវង្វេងចេញឆ្ងាយពីព្រះជាម្ចាស់ហើយនាំគ្នាប្រព្រឹត្តអំពើខិលខូចគ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយសូម្បីតែម្នាក់ក៏គ្មានផង។