13. ព្រះអង្គបានញែកសមុទ្រកក់ចេញជាពីរដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
14. ព្រះអង្គបាននាំជនជាតិអ៊ីស្រាអែលដើរកាត់បាតសមុទ្រនោះដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
15. ព្រះអង្គធ្វើឲ្យព្រះចៅផារ៉ោននិងកងទ័ពរបស់ស្ដេចលិចលង់ក្នុងសមុទ្រកក់នោះដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
16. ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គនៅវាលរហោស្ថានដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!