ទំនុក‌តម្កើង 13:1-3 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​អើយតើ​ព្រះ‌អង្គ​នៅ​តែ​ភ្លេច​ទូលបង្គំដល់​ពេល​ណា?តើ​ព្រះ‌អង្គ​នៅ​តែ​មិន​ព្រម​ទត​មើលមក​ទូលបង្គំ​ដល់​កាល​ណា​ទៀត?

2. តើ​ទូលបង្គំ​ត្រូវ​មាន​កង្វល់​ក្នុង​ចិត្តដល់​ពេល​ណា​ទៅ?តើ​ចិត្ត​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​ព្រួយទាំង​យប់ ទាំង​ថ្ងៃ​ដល់​អង្កាល់?តើ​ខ្មាំង​សត្រូវ​មាន​ជ័យ‌ជំនះ​លើ​ទូលបង្គំដល់​កាល​ណា​ទៀត?

3. ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយសូម​ទត​មក​ទូលបង្គំហើយ​ឆ្លើយ​តប​នឹង​ទូលបង្គំ​ផង!សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំកុំ​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់​ឡើយ

ទំនុក‌តម្កើង 13