1. ពេលព្រះអម្ចាស់នាំអស់អ្នកដែលជាប់ជាឈ្លើយត្រឡប់មកក្រុងស៊ីយ៉ូនវិញយើងទាំងអស់គ្នាដូចជាយល់សប្ដិ។
2. យើងសើចសប្បាយជានិច្ចយើងស្រែកជយឃោសពេលនោះ ក្នុងចំណោមប្រជាជាតិនានាគេបានពោលថា:«ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!»។
3. ព្រះអម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យចំពោះយើងមែនហេតុនេះហើយបានជាយើងមានអំណរសប្បាយ។