ទំនុក‌តម្កើង 111:6-9 Khmer Standard Version (KHSV)

6. ព្រះ‌អង្គ​សម្តែង​ឫទ្ធា‌នុភាពឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឃើញតាម​រយៈ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គគឺ​ប្រគល់​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានាឲ្យ​ពួក​គេ។

7. ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌អង្គ​ធ្វើ សុទ្ធ​តែ​ពិតនិង​ប្រាកដ​ប្រជាព្រះ‌ឱវាទ​របស់​ព្រះ‌អង្គគួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ទាំង​ស្រុង។

8. ព្រះ‌បញ្ជា​ទាំង​នោះ​នៅ​ស្ថិត‌ស្ថេរ​រហូតព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលដោយ​សេចក្ដី​ពិត និង​ត្រឹម​ត្រូវ។

9. ព្រះ‌អង្គ​បាន​រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គឲ្យ​មាន​សេរី‌ភាពព្រះ‌អង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​រហូត​ត​ទៅព្រះ‌នាម​របស់​ព្រះ‌អង្គ​ជា​ព្រះ‌នាម​ដ៏‌វិសុទ្ធគួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង។

ទំនុក‌តម្កើង 111