3. នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំងប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្តពួកយុវជននាំគ្នាចូលមកគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។
4. ព្រះអម្ចាស់មានព្រះបន្ទូលសន្យាដោយឥតប្រែប្រួលថា:«ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅតាមរបៀបស្ដេចម៉ិលគីស្សាដែក»។
5. ព្រះអម្ចាស់គង់នៅខាងស្ដាំព្រះករុណានៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធព្រះអង្គកម្ទេចស្ដេចនានា។
6. ព្រះអង្គវិនិច្ឆ័យទោសប្រជាជាតិទាំងឡាយព្រះអង្គទុកសាកសពរបស់គេឲ្យនៅពាសពេញគ្រប់ទីកន្លែងហើយព្រះអង្គកម្ទេចមេដឹកនាំរបស់គេនៅទួទាំងប្រទេស។
7. នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះរួចហើយ ព្រះអង្គងើបព្រះភ័ក្ត្រប្រកបដោយជោគជ័យ។