26. ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយសូមជួយទូលបង្គំផង!សូមសង្គ្រោះទូលបង្គំដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ!
27. សូមឲ្យអ្នកទាំងនោះទទួលស្គាល់ថាព្រះអង្គបានសង្គ្រោះទូលបង្គំដោយឫទ្ធិបារមីរបស់ព្រះអង្គ។
28. ទោះបីអ្នកទាំងនោះដាក់បណ្ដាសាទូលបង្គំក៏ដោយ ក៏ព្រះអង្គប្រទានពរឲ្យទូលបង្គំដែរប្រសិនបើពួកគេវាយប្រហារទូលបង្គំពួកគេមុខជាត្រូវបាក់មុខហើយទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គនឹងមានអំណរសប្បាយ។
29. សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំត្រូវអាម៉ាស់មុខ សូមឲ្យសេចក្ដីអាម៉ាស់នៅជាប់ជាមួយពួកគេរហូតតទៅ!
30. ខ្ញុំនឹងបន្លឺសំឡេងលើកតម្កើងព្រះអម្ចាស់ខ្ញុំនឹងសរសើរតម្កើងព្រះអង្គក្នុងចំណោមបណ្ដាជនដ៏ច្រើនកុះករ!
31. ដ្បិតព្រះអង្គការពារជនកំសត់ទុគ៌តដើម្បីសង្គ្រោះគេឲ្យរួចផុតពីកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ដាក់ទោសគេ។