6. សូមយាងមកសង្គ្រោះយើងខ្ញុំដោយឫទ្ធិបារមីរបស់ព្រះអង្គសូមឆ្លើយតបនឹងយើងខ្ញុំផងដើម្បីឲ្យប្រជាជនជាទីស្រឡាញ់របស់ព្រះអង្គបានរួចជីវិត!
7. ព្រះជាម្ចាស់មានព្រះបន្ទូលពីទីសក្ការៈរបស់ព្រះអង្គមកថា:«យើងនឹងយកជ័យជំនះយើងនឹងបែងចែកស្រុកស៊ីគែមយើងនឹងវាស់ជ្រលងភ្នំស៊ូកូតចែកប្រជារាស្ដ្ររបស់យើង។
8. កាឡាតជាទឹកដីរបស់យើងហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរអេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើងហើយយូដាជាដំបងរាជ្យរបស់យើង។
9. ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើងយើងបោះស្បែកជើងយើងលើទឹកដីអេដុមដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ។យើងនឹងស្រែកប្រកាសសង្គ្រាមប្រឆាំងនឹងស្រុកភីលីស្ទីន!»។