2. ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង!ខ្ញុំដាស់ព្រះអាទិត្យឲ្យរះ
3. ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គក្នុងចំណោមប្រជាជនទាំងឡាយទូលបង្គំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គក្នុងចំណោមប្រជាជាតិនានា
4. ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គខ្ពស់រហូតដល់ផ្ទៃមេឃហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។
5. ឱព្រះជាម្ចាស់អើយ សូមបង្ហាញភាពថ្កុំថ្កើងឧត្តុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃហើយសូមឲ្យសិរីរុងរឿងរបស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល!
6. សូមយាងមកសង្គ្រោះយើងខ្ញុំដោយឫទ្ធិបារមីរបស់ព្រះអង្គសូមឆ្លើយតបនឹងយើងខ្ញុំផងដើម្បីឲ្យប្រជាជនជាទីស្រឡាញ់របស់ព្រះអង្គបានរួចជីវិត!