ទំនុក‌តម្កើង 107:23-29 Khmer Standard Version (KHSV)

23. អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​នាវា​នៅ​លើ​សមុទ្រហើយ​អស់​អ្នក​ដែល​រក​ស៊ី​នៅ​តាម​មហា‌សាគរ

24. បាន​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ព្រម​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ​នៅ​សមុទ្រ។

25. ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​បញ្ជានោះ​ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មកបង្កើត​ជា​រលក​ធំៗ

26. លើក​នាវា​ទាំង‌ឡាយ​ឡើង​យ៉ាង​ខ្ពស់រួច​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ទៅ​វិញ រហូត​ដល់​បាត​សមុទ្រពួក​គេ​ត្រូវ​វេទនា​អស់​សង្ឃឹម។

27. ពួក​គេ​វិល‌វល់ ហើយ​ធីង‌ធោង​ដូច​មនុស្ស​ស្រវឹងគេ​លែង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត​ហើយ។

28. ក្នុង​ពេល​មាន​អាសន្ន​ដូច្នេះគេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​ក៏​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុតពី​ការ​ភ័យ‌បារម្ភ។

29. ព្រះ‌អង្គ​បាន​បញ្ឈប់​ខ្យល់​ព្យុះ​ឲ្យ​នៅ​ស្ងៀមទឹក​រលក​ក៏​ស្ងប់​ទៅ​វិញ។

ទំនុក‌តម្កើង 107