2. ព្រះអង្គយកពន្លឺមកគ្របដណ្ដប់ជុំវិញព្រះអង្គព្រះអង្គលាតផ្ទៃមេឃធ្វើជាព្រះពន្លា។
3. ព្រះអង្គបានសង់ព្រះដំណាក់ខ្ពស់លើសផ្ទៃមេឃទៅទៀតព្រះអង្គយកពពកធ្វើជាព្រះរាជរថព្រះអង្គប្រើវាយោធ្វើជាជំនិះ។
4. ព្រះអង្គយកខ្យល់ធ្វើជាអ្នកនាំសាររបស់ព្រះអង្គហើយយកផ្លេកបន្ទោរធ្វើជាអ្នកបម្រើរបស់ព្រះអង្គ។
5. ព្រះអង្គបានដាក់ផែនដីនៅលើគ្រឹះរបស់វាហើយផែនដីក៏រឹងមាំ ឥតរង្គើសោះឡើយ។
6. នៅគ្រាដើម ព្រះអង្គយកមហាសាគរមកគ្របពីលើផែនដីទាំងមូលហើយសូម្បីតែកំពូលភ្នំ ក៏មានទឹកគ្របពីលើដែរ
7. ក៏ប៉ុន្តែ នៅពេលឮព្រះអង្គគំរាមទឹកទាំងនោះក៏រត់ចេញនៅពេលផ្គររបស់ព្រះអង្គលាន់ឮឡើងវានាំគ្នាភិតភ័យរត់បាត់អស់ទៅ។