9. ព្រះអង្គមិនបន្ទោសជានិច្ចជាកាលទេហើយព្រះអង្គក៏មិនព្រះពិរោធរហូតដែរ។
10. ព្រះអង្គមិនដាក់ទោសយើងឲ្យសមនឹងអំពើបាបដែលយើងប្រព្រឹត្តនោះឡើយហើយព្រះអង្គក៏មិនឲ្យយើងទទួលទោសសមនឹងកំហុសរបស់យើងនោះដែរ។
11. ផ្ទៃមេឃខ្ពស់ពីផែនដីយ៉ាងណាព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គក៏ខ្ពស់យ៉ាងនោះដែរ។
12. ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណាព្រះអង្គក៏ដកកំហុសរបស់យើងចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
13. ឪពុកអាណិតអាសូរកូនរបស់ខ្លួនយ៉ាងណា ព្រះអម្ចាស់ក៏អាណិតអាសូរអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គយ៉ាងនោះដែរ
14. ដ្បិតព្រះអង្គជ្រាបថាយើងមានដើមកំណើតពីអ្វីគឺព្រះអង្គឥតភ្លេចទេថាមនុស្សយើងមានកំណើតមកពីធូលីដី។
15. ជីវិតមនុស្សយើងប្រៀបបាននឹងស្មៅឬដូចជាផ្កាដែលរីកឡើងនៅទីវាល
16. ពេលណាមានខ្យល់បក់មកវាក៏រុះរោយបាត់អស់ទៅឥតមានទុកស្នាមអ្វីសោះឡើយ។
17. តែព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់ស្ថិតនៅអស់កល្បជានិច្ចជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គព្រះអង្គក៏នឹងសម្តែងព្រះហឫទ័យស្មោះស្ម័គ្រចំពោះកូនចៅរបស់គេនៅជំនាន់ក្រោយដែរ
18. ប្រសិនបើគេកាន់តាមសម្ពន្ធមេត្រីរបស់ព្រះអង្គព្រមទាំងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គឥតភ្លេចសោះឡើយ។