ទំនុក‌តម្កើង 103:7-10 Khmer Standard Version (KHSV)

7. ព្រះ‌អង្គ​បង្ហាញ​ឲ្យ​លោក​ម៉ូសេស្គាល់​គម្រោង‌ការ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បង្ហាញ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែលស្គាល់​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។

8. ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យអាណិត‌អាសូរ ព្រះ‌អង្គ​តែងតែ​ប្រណី‌សន្ដោសព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ហើយ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ហឫទ័យមេត្តា‌ករុណា។

9. ព្រះ‌អង្គ​មិន​បន្ទោស​ជា‌និច្ច​ជា​កាល​ទេហើយ​ព្រះ‌អង្គ​ក៏​មិន​ព្រះ‌ពិរោធ​រហូត​ដែរ។

10. ព្រះ‌អង្គ​មិន​ដាក់​ទោស​យើងឲ្យ​សម​នឹង​អំពើ​បាបដែល​យើង​ប្រព្រឹត្ត​នោះ​ឡើយហើយ​ព្រះ‌អង្គ​ក៏​មិន​ឲ្យ​យើង​ទទួល​ទោសសម​នឹង​កំហុស​របស់​យើង​នោះ​ដែរ។

ទំនុក‌តម្កើង 103