ទំនុក‌តម្កើង 103:18-22 Khmer Standard Version (KHSV)

18. ប្រសិន​បើ​គេ​កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គព្រម​ទាំង​ប្រតិបត្តិ​តាម​បទ‌បញ្ជារបស់​ព្រះ‌អង្គ​ឥត​ភ្លេច​សោះ​ឡើយ។

19. ព្រះ‌អម្ចាស់​បាន​តាំង​បល្ល័ង្ក​របស់​ព្រះ‌អង្គនៅ​ស្ថាន​បរម‌សុខព្រះ‌អង្គ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់។

20. ទេវតា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អម្ចាស់​អើយចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!អស់​លោក​តែងតែ​អនុវត្ត​តាមព្រះ‌បន្ទូល​របស់​ព្រះ‌អង្គហើយ​ស្ដាប់​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អង្គ​ជា‌និច្ច។

21. អស់​លោក​ដែល​ជា​កង‌ពល​របស់​ព្រះ‌អម្ចាស់​អើយចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!អស់​លោក​តែងតែ​បម្រើ​ព្រះ‌អង្គស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ជា‌និច្ច!

22. ឱ​ស្នា​ព្រះ‌ហស្ដ​ទាំង‌ឡាយ​របស់​ព្រះ‌អម្ចាស់​អើយទោះ​បី​នៅ​ទី​ណា​ក្ដី ក៏​អ្នក​រាល់​គ្នា​ស្ថិត​នៅក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ​ដែរចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!

ទំនុក‌តម្កើង 103