ទំនុក‌តម្កើង 1:1-3 Khmer Standard Version (KHSV)

1. មាន​សុភមង្គល​ហើយអ្នក​ដែល​មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​ពាលមិន​ឈរ​ក្នុង​មាគ៌ា​របស់​មនុស្ស​បាបហើយ​ក៏​មិន​អង្គុយ​រួម​ជា​មួយពួក​អ្នក​ចំអក​ឡកឡឺយ

2. ផ្ទុយ​ទៅ​វិញ គេ​ចូល​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ​របស់ ព្រះ‌អម្ចាស់ ព្រម​ទាំង​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ*របស់​ព្រះ‌អង្គ ទាំង​យប់ ទាំង​ថ្ងៃ។

3. អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើដុះ​នៅ​ក្បែរ​ផ្លូវ​ទឹកដែល​ផ្ដល់​ផល​ផ្លែ​តាម​រដូវ​កាលហើយ​មាន​ស្លឹក​មិន​ចេះ​ស្លោក​ស្រពោនអ្វីៗ​ដែល​គាត់​ធ្វើ​សុទ្ធ​តែ​បាន​ចម្រុង‌ចម្រើន​ទាំង​អស់។

ទំនុក‌តម្កើង 1