ទុតិយ‌កថា 9:6-8 Khmer Standard Version (KHSV)

6. ដូច្នេះ ចូរ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ប្រទាន​ទឹក​ដី​ដ៏​ល្អ​នេះ​ឲ្យ​អ្នក​ទុក​ជា​កម្មសិទ្ធិ មិន​មែន​មក​ពី​អ្នក​សុចរិត​ទេ ដ្បិត​អ្នក​ជា​ប្រជា‌ជន​ដែល​មាន​ចិត្ត​រឹង‌រូស»។

7. «ចូរ​ចង​ចាំ កុំ​ឲ្យ​ភ្លេច​ថា នៅ​វាល​រហោ‌ស្ថាន អ្នក​បាន​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទ្រង់​ព្រះ‌ពិរោធ គឺ​ចាប់​ពី​ថ្ងៃ​ដែល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​កន្លែង​នេះ អ្នក​រាល់​គ្នា​ចេះ​តែ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ជា‌និច្ច។

8. នៅ​ភ្នំ​ហោរែប អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ រហូត​ដល់​ចង់​បំផ្លាញ​អ្នក​រាល់​គ្នា។

ទុតិយ‌កថា 9