25. ខ្ញុំក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដ្បិតព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គមានបំណងបំផ្លាញអ្នករាល់គ្នា។
26. ខ្ញុំបានទូលអង្វរព្រះអម្ចាស់ថា: “បពិត្រព្រះជាអម្ចាស់ សូមកុំបំផ្លាញប្រជាជននេះឡើយ។ ពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ព្រះអង្គបានរំដោះពួកគេ ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីប ដោយព្រះបារមីរបស់ព្រះអង្គ។
27. សូមនឹកដល់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គ។ សូមកុំដាក់ទោសប្រជាជននេះ ព្រោះតែចិត្តរឹងរូស ចិត្តអាក្រក់ ព្រមទាំងអំពើបាបរបស់ពួកគេឡើយ
28. ក្រែងលោអ្នកស្រុកអេស៊ីបពោលថា ព្រះអម្ចាស់គ្មានអំណាចនឹងនាំប្រជាជននេះចូលទៅក្នុងទឹកដីសន្យាទេ ព្រះអង្គស្អប់ពួកគេបានជាព្រះអង្គនាំពួកគេចេញទៅសម្លាប់នៅវាលរហោស្ថាន។
29. អ្នកទាំងនេះជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់ ព្រះអង្គបាននាំពួកគេចេញមកដោយឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់ និងដោយតេជបារមីរបស់ព្រះអង្គ”»។