21. ខ្ញុំបានយករូបកូនគោ ដែលជាស្នាដៃនៃអំពើបាបរបស់អ្នករាល់គ្នានោះ ទៅដុតកម្ទេចក្នុងភ្លើងឲ្យម៉ដ្ដដូចធូលីដី ហើយបោះចោលទៅក្នុងទឹកជ្រោះដែលហូរចុះពីលើភ្នំ។
22. នៅតាបេរ៉ា នៅម៉ាសា និងនៅគីប្រូត-ហាតាវ៉ា អ្នករាល់គ្នាក៏បានធ្វើឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធដែរ។
23. ព្រះអម្ចាស់បង្គាប់អ្នករាល់គ្នានៅកាដែស-បារនា ថា “ចូរទៅចាប់យកទឹកដី ដែលយើងប្រគល់ឲ្យអ្នករាល់គ្នាចុះ!”។ ប៉ុន្តែ អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នាពុំបានជឿលើព្រះអង្គ ហើយពុំស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គទេ។
24. តាំងពីខ្ញុំស្គាល់អ្នករាល់គ្នាមក អ្នករាល់គ្នាបះបោរប្រឆាំងនឹងព្រះអម្ចាស់ជានិច្ច។
25. ខ្ញុំក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដ្បិតព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គមានបំណងបំផ្លាញអ្នករាល់គ្នា។