ទុតិយ‌កថា 9:1-4 Khmer Standard Version (KHSV)

1. «អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! ថ្ងៃ​នេះ អ្នក​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ចាប់​យក​ទឹក​ដី​របស់​ប្រជា‌ជាតិ​ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក។ ក្រុង​របស់​ពួក​គេ​ជា​ក្រុង​ធំៗ មាន​កំពែង​ខ្ពស់​កប់​ពពក។

2. ពួក​គេ​ជា​ប្រជា‌ជន​មាឌ​មាំ​ខ្ពស់ គឺ​កូន​ចៅ​អណាក់ ដែល​អ្នក​ធ្លាប់​ស្គាល់ និង​ធ្លាប់​ឮ​គេ​និយាយ​ថា “គ្មាន​នរណា​អាច​តទល់​នឹង​កូន​ចៅ​អណាក់​ឡើយ”។

3. ថ្ងៃ​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យាង​នៅ​មុខ​អ្នក ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ ព្រះ‌អង្គ​នឹង​កម្ទេច​ពួក​គេ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ​នៅ​មុខ​អ្នក។ អ្នក​នឹង​ដេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី ហើយ​បំផ្លាញ​ពួក​គេ​ភ្លាមៗ ដូច​ព្រះ‌អម្ចាស់​បាន​សន្យា​ជា​មួយ​អ្នក។

4. ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក កំចាត់​ពួក​គេ​ចេញ​ពី​មុខ​អ្នក​ហើយ មិន​ត្រូវ​នឹក​គិត​ថា ព្រះ‌អម្ចាស់​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក ព្រោះ​តែ​អ្នក​សុចរិត​ឡើយ។ ព្រះ‌អម្ចាស់​ដេញ​ប្រជា‌ជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ពួក​គេ​ប្រព្រឹត្ត។

ទុតិយ‌កថា 9