1. «អ៊ីស្រាអែលអើយ ចូរស្ដាប់! ថ្ងៃនេះ អ្នកនឹងឆ្លងទន្លេយ័រដាន់ ទៅចាប់យកទឹកដីរបស់ប្រជាជាតិដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក។ ក្រុងរបស់ពួកគេជាក្រុងធំៗ មានកំពែងខ្ពស់កប់ពពក។
2. ពួកគេជាប្រជាជនមាឌមាំខ្ពស់ គឺកូនចៅអណាក់ ដែលអ្នកធ្លាប់ស្គាល់ និងធ្លាប់ឮគេនិយាយថា “គ្មាននរណាអាចតទល់នឹងកូនចៅអណាក់ឡើយ”។
3. ថ្ងៃនេះ អ្នកនឹងទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក យាងនៅមុខអ្នក ព្រះអង្គប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ ព្រះអង្គនឹងកម្ទេចពួកគេ ព្រះអង្គនឹងធ្វើឲ្យពួកគេបរាជ័យនៅមុខអ្នក។ អ្នកនឹងដេញពួកគេចេញពីទឹកដី ហើយបំផ្លាញពួកគេភ្លាមៗ ដូចព្រះអម្ចាស់បានសន្យាជាមួយអ្នក។