16. មិនត្រូវល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់ល្បងលព្រះអង្គ នៅម៉ាសានោះឡើយ។
17. ផ្ទុយទៅវិញ ត្រូវកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងកាន់តាមដំបូន្មាន និងច្បាប់ ដែលព្រះអង្គបានបង្គាប់។
18. ត្រូវប្រព្រឹត្តអំពើសុចរិត និងត្រឹមត្រូវ ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ដើម្បីឲ្យអ្នកមានសុភមង្គល ហើយកាន់កាប់ទឹកដីដ៏ល្អ ដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយបុព្វបុរសរបស់អ្នកថា នឹងប្រទានដល់អ្នក
19. ដោយបណ្ដេញខ្មាំងសត្រូវទាំងអស់ចេញពីមុខអ្នក ដូចព្រះអង្គមានព្រះបន្ទូលទុក។
20. នៅថ្ងៃមុខ ប្រសិនបើកូនរបស់អ្នកសួរថា: តើដំបូន្មាន ច្បាប់ និងវិន័យទាំងឡាយដែលព្រះអម្ចាស់ ជាព្រះនៃយើងបានបង្គាប់មកយើងនេះ មានន័យដូចម្ដេច?