ទុតិយ‌កថា 33:12-18 Khmer Standard Version (KHSV)

12. ចំពោះ​កូន​ចៅ​បេន‌យ៉ាមីន លោក​ថ្លែង​ថា: ព្រះ‌អម្ចាស់​ស្រឡាញ់​បេន‌យ៉ាមីន​ណាស់គេ​នៅ​ជា​មួយ​ព្រះ‌អង្គ​យ៉ាង​កក់​ក្ដៅ ព្រះ‌អម្ចាស់​ការពារ​គេ​ជា‌និច្ចហើយ​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​គេ។

13. ចំពោះ​កូន​ចៅ​លោក​យ៉ូសែបលោក​ម៉ូសេ​ថ្លែង​ថា: ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ស្រុក​របស់​គេភ្លៀង និង​សន្សើម​ធ្លាក់​ចុះ​ពី​លើ​មេឃហើយ​ទឹក​ក៏​ផុស​ចេញ​ពី​ក្នុង​ដី​មកស្រោច​ស្រព​ទឹក​ដី​របស់​គេ​យ៉ាង​បរិបូណ៌។

14. កម្ដៅ​ថ្ងៃ​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើងបង្កើត​ភោគ‌ផល​យ៉ាង​ច្រើន​រៀង​រាល់​ខែ។

15. ស្រុក​របស់​គេ​មាន​ភ្នំ​ជុំ​ជិតធ្វើ​ឲ្យ​ដី​មាន​ជី‌ជាតិ​ល្អ​គ្រប់​ពេល​វេលា។

16. ទឹក​ដី​របស់​គេ​សម្បូណ៌​ទៅ​ដោយភោគ​ទ្រព្យ​ធម្ម‌ជាតិ។សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្នុង​គុម្ពោតសន្ដោស​ដល់​កូន​ចៅ​យ៉ូសែបដែល​ជា​មេ​ដឹក​នាំ​បង‌ប្អូន​របស់​ខ្លួន។

17. កុល‌សម្ព័ន្ធ​យ៉ូសែប​ប្រៀប​ដូច​ជា​គោ​បាដែល​មាន​កម្លាំង និង​ភាព​ថ្កុំ‌ថ្កើងអំណាច​របស់​គេ​ខ្លាំង‌ក្លា​ដូច​ស្នែង​ក្របីដែល​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយហើយ​រុញ​ច្រាន​ជាតិ​សាសន៍​ទាំង​នោះរហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ស្នែង​ម្ខាង គឺ​អេប្រាអ៊ីមដែល​មាន​គ្នា​ច្រើន​អនេក‌អនន្តស្នែង​ម្ខាង​ទៀត គឺ​ម៉ាណា‌សេដែល​មាន​គ្នា​ច្រើន​ឥត​គណនា។

18. ចំពោះ​កូន​ចៅ​សាប់យូ‌ឡូន លោក​ថ្លែង​ថា:សាប់យូ‌ឡូន​អើយ ចូរ​សប្បាយ​រីក‌រាយនៅ​ពេល​អ្នក​ចេញ​ទៅ​ច្បាំង!រីឯ​អ៊ីសា‌ខារ​វិញចូរ​សប្បាយ​រីក‌រាយ​នៅ​ក្នុង​ជំរំ​របស់​អ្នក!

ទុតិយ‌កថា 33