1. មុនពេលទទួលមរណភាព លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ ឲ្យពរជនជាតិអ៊ីស្រាអែលដូចតទៅ៖
2. «ព្រះអម្ចាស់យាងមកពីភ្នំស៊ីណៃព្រះអង្គក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះព្រះអង្គបំភ្លឺប្រជារាស្ត្ររបស់ព្រះអង្គពីភ្នំប៉ារ៉ានព្រះអង្គយាងមកជាមួយទេវតា*យ៉ាងច្រើនអនេកអនន្តព្រះអង្គកាន់ក្រឹត្យវិន័យដែលមានពន្លឺដូចភ្លើងមកប្រគល់ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ។
3. ព្រះអង្គស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គព្រះអង្គរក្សាប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គពួកគេក្រាបនៅទៀបព្រះបាទាដើម្បីទទួលព្រះបន្ទូលរបស់ព្រះអង្គ។
4. ក្រឹត្យវិន័យដែលលោកម៉ូសេប្រគល់ឲ្យពួកយើងជាទ្រព្យដ៏មានតម្លៃរបស់កូនចៅលោកយ៉ាកុប។
5. នៅពេលមេដឹកនាំរបស់ជនជាតិយេស៊ូរូននិងកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែលជួបជុំគ្នា ពួកគេទទួលស្គាល់ព្រះអម្ចាស់ជាព្រះមហាក្សត្ររបស់ពួកគេ។