25. សូមប្រោសប្រទានឲ្យទូលបង្គំឆ្លងទៅមើលស្រុកដ៏ល្អ នៅត្រើយខាងលិចទន្លេយ័រដាន់ ព្រមទាំងភ្នំដ៏ស្អាតៗ និងព្រៃលីបង់ផង”។
26. ក៏ប៉ុន្តែ ព្រោះតែអ្នករាល់គ្នា ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងខ្ញុំ ព្រះអង្គពុំអនុញ្ញាតតាមពាក្យទូលសូមរបស់ខ្ញុំទេ។ ព្រះអម្ចាស់មានព្រះបន្ទូលថា “ប៉ុណ្ណឹងបានហើយ មិនបាច់និយាយជាមួយយើងពីរឿងនេះទៀតទេ។
27. ចូរឡើងទៅលើភ្នំពីសកា ហើយក្រឡេកមើលទៅទិសខាងលិច ទិសខាងជើង ទិសខាងត្បូង និងទិសខាងកើត។ អ្នកមើលឃើញស្រុកនោះ តែអ្នកមិនអាចឆ្លងទន្លេយ័រដាន់នេះចូលទៅឡើយ។
28. ចូរចេញបញ្ជាទៅយ៉ូស្វេ ចូរលើកទឹកចិត្តគេឲ្យក្លាហាន ដ្បិតយ៉ូស្វេនឹងនាំមុខប្រជាជនឆ្លងកាត់ទន្លេយ័រដាន់ ហើយចែកទឹកដីដែលអ្នកមើលឃើញនេះ ឲ្យពួកគេទុកជាកេរមត៌ក”។
29. ពួកយើងបោះជំរំនៅក្នុងជ្រលងភ្នំដែលនៅទល់មុខនឹងបេត-ពេអរ»។