ទុតិយ‌កថា 26:7-13 Khmer Standard Version (KHSV)

7. យើង​ខ្ញុំ​ក៏​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​របស់​យើង​ខ្ញុំ ព្រះ‌អង្គ​ទត​ឃើញ​គេ​សង្កត់‌សង្កិន​យើង​ខ្ញុំ ធ្វើ​ឲ្យ​យើង​ខ្ញុំ​រង​ទុក្ខ​លំបាក និង​វេទនា​ជា​ខ្លាំង។

8. ព្រះ‌អម្ចាស់​បាន​នាំ​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​ដ៏​ខ្លាំង​ពូកែ ព្រះ‌អង្គ​សម្តែង​មហិទ្ធិ‌ឫទ្ធិ​គួរ​ស្ញែង​ខ្លាច ព្រម​ទាំង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗ។

9. ព្រះ‌អង្គ​នាំ​យើង​ខ្ញុំ​មក​ដល់​ទី​នេះ ហើយ​ប្រទាន​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​ឲ្យ​យើង​ខ្ញុំ។

10. ហេតុ​នេះ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ថ្វាយ​ផល​ដំបូង​ពី​ដី​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូលបង្គំ”។ ត្រូវ​តម្កល់​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។

11. បន្ទាប់​មក ត្រូវ​ជប់‌លៀង​យ៉ាង​សប្បាយ​ជា​មួយ​ពួក​លេវី និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក ព្រោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ភោគ‌ផល​ទាំង​ប៉ុន្មាន​មក​ឲ្យ​អ្នក និង​គ្រួសារ​របស់​អ្នក»។

12. «នៅ​ឆ្នាំ​ទី​បី​ជា​ឆ្នាំ​ដែល​ត្រូវ​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់។ ពេល​ណា​អ្នក​ប្រមូល​ភោគ‌ផល​ទាំង​ប៉ុន្មាន​របស់​អ្នក ចំនួន​មួយ​ភាគ​ដប់​ទុក​ដោយ​ឡែក​ហើយ ចូរ​ប្រគល់​តង្វាយ​នោះ​ទៅ​ឲ្យ​ពួក​លេវី ជន​បរទេស ក្មេង កំព្រា និង​ស្ត្រី​មេម៉ាយ​នៅ​តាម​កន្លែង​ដែល​អ្នក​រស់​នៅ ដើម្បី​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ​ឆ្អែត​បរិបូណ៌។

13. ពេល​នោះ អ្នក​ត្រូវ​ទូល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ថា: “អ្វីៗ​ដែល​ទូលបង្គំ​ញែក​ថ្វាយ​ព្រះ‌អង្គ ទូលបង្គំ​បាន​យក​ចេញ​ពី​ផ្ទះ​របស់​ទូលបង្គំ ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ស្រប​តាម​បទ‌បញ្ជា​ទាំង​អស់ ដែល​ព្រះ‌អង្គ​បង្គាប់​មក​ទូលបង្គំ គឺ​ទូលបង្គំ​ពុំ​បាន​ប្រព្រឹត្ត​បំពាន ឬ​ភ្លេច​បទ‌បញ្ជា​ណា​មួយ​របស់​ព្រះ‌អង្គ​ឡើយ។

ទុតិយ‌កថា 26