ទុតិយ‌កថា 24:9-14 Khmer Standard Version (KHSV)

9. ចូរ​នឹក​ចាំ​ពី​ហេតុ‌ការណ៍​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​ចំពោះ​បង​ស្រី​ម៉ារាម នៅ​តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

10. ប្រសិន​បើ​អ្នក​ឲ្យ​អ្វី​មួយ​ទៅ​បង‌ប្អូន​របស់​អ្នក​ខ្ចី មិន​ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គាត់ ដើម្បី​យក​វត្ថុ​បញ្ចាំ​ឡើយ។

11. អ្នក​ត្រូវ​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ ចាំ​បង‌ប្អូន​នោះ​យក​វត្ថុ​បញ្ចាំ​ចេញ​មក​ឲ្យ។

12. ប្រសិន​បើ​កូន​បំណុល​នោះ​ជា​ជន​ក្រីក្រ អ្នក​មិន​ត្រូវ​ចូល​ដំណេក ដោយ​ទុក​វត្ថុ​បញ្ចាំ​ជាប់​នឹង​ខ្លួន​ឡើយ

13. តែ​ត្រូវ​ប្រគល់​អាវ​ធំ​ដែល​គេ​យក​មក​បញ្ចាំ​នោះ​ទៅ​ឲ្យ​គេ​វិញ មុន​ពេល​ថ្ងៃ​លិច ដើម្បី​ឲ្យ​គេ​មាន​អាវ​ដណ្ដប់​នៅ​ពេល​យប់ ព្រម​ទាំង​ឲ្យ​ពរ​អ្នក​ទៀត​ផង។ ការ​ប្រព្រឹត្ត​ដូច្នេះ​ជា​អំពើ​មួយ​ដ៏​សុចរិត ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។

14. មិន​ត្រូវ​ជិះ‌ជាន់​កម្មករ​ក្រីក្រ ហើយ​កំសត់​ទុគ៌ត​ឡើយ ទោះ​បី​អ្នក​នោះ​ជា​ជន​រួម​ជាតិ​របស់​អ្នក ឬ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​ក្ដី។

ទុតិយ‌កថា 24