19. ពេលណាអ្នកច្រូតស្រូវនៅក្នុងស្រែរបស់អ្នក ហើយអ្នកភ្លេចស្រូវមួយកណ្ដាប់នៅក្នុងស្រែ នោះកុំវិលត្រឡប់ទៅយកវិញឡើយ គឺត្រូវទុកស្រូវនោះឲ្យជនបរទេស ក្មេងកំព្រា ឬស្ត្រីមេម៉ាយរើស ដើម្បីឲ្យព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
20. ពេលណាអ្នកបេះផ្លែអូលីវរួចរាល់ហើយ មិនត្រូវវិលមកបេះផ្លែដែលនៅសល់ឡើយ គឺត្រូវទុកផ្លែទាំងនោះឲ្យជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ។
21. ពេលណាអ្នកបេះផ្លែទំពាំងបាយជូររួចរាល់ហើយ មិនត្រូវវិលមកបេះផ្លែដែលនៅសល់ឡើយ គឺត្រូវទុកផ្លែទាំងនោះឲ្យជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ។
22. ត្រូវនឹកចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហេតុនេះហើយបានជាខ្ញុំប្រគល់បទបញ្ជាទាំងនេះឲ្យអ្នកប្រព្រឹត្តតាម។